ត្រាំ ប្រកាសជាថ្មីថាសម្ព័ន្ធមិត្តអឺរ៉ុប មិនបានជួយអ្វីអាមេរិកទាល់តែសោះអំឡុងជម្លោះជាមួយអ៊ីរ៉ង់

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរំលឹកជាថ្មីម្ដងទៀត ក្រោយជម្លោះជាមួយអ៊ីរ៉ង់រៀងស្ងប់ស្ងាត់ថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន នៃអង្គការណាតូបានធ្វើឱ្យសហរដ្ឋអាមេរិកខកចិត្តជាខ្លាំងក្នុងអំឡុងពេលនោះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បាននិយាយ ក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅសេតវិមានថា យើងត្រូវបានគេធ្វើឱ្យខកចិត្តយ៉ាងខ្លាំងនៅពេលនោះ។ យើងមិនត្រូវការជំនួយលើរឿងនេះទាល់តែសោះ ប៉ុន្តែអ្វីដែលសំខាន់គឺទឹកចិត្តជាមួយសម្ព័ន្ធមិត្ត។

– លោក បានបន្ថែមថា ប៉ុន្តែវាជារឿងល្អប្រសិនបើពួកគេចង់ជួយយើងនៅពេលនោះ។ ប៉ុន្តែពួកគេ មិនបាននិយាយពាក្យថាជួយយើងនោះទេ។

– ជុំវិញរឿងនេះ លោក ត្រាំ ធ្លាប់បានរអ៊ូអំឡុងសង្គ្រាមកំពុងបន្តជាមួយអ៊ីរ៉ង់ ដោយថាគ្មានសម្ព័ន្ធមិត្តអឺរ៉ុបណាមួយលូកដៃគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនោះទេ។ លោក អះអាងថា អាមេរិក មិនត្រូវការជំនួយទេ ប៉ុន្តែជាសម្ព័ន្ធមិត្តនឹងគ្នាគួរតែមានទឹកចិត្តជាងនេះ។

– គួរបញ្ជាក់ថា អំឡុងពេលសង្គ្រាមក្ដៅគគុកជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកហាក់ស្វែងរកការគាំទ្រណាមួយពៅសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ប៉ុន្តែមិនមានប្រទេសណាមួយលូកដៃ ឬផ្ដល់ការគាំទ្រប្រតិបត្តិការនោះទេ។ លើសពីនេះ សម្ព័ន្ធមិត្តមួយចំនួន ក៏បានបន្ទោសអាមេរិកថែមទៀតដែលបង្កឱ្យមានអរិយភាពធ្វើឱ្យតម្លៃទំនិញ និងប្រេងឥន្ធនៈឡើងថ្លៃ៕

 

You might like