អន្តរជាតិះ – រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្វែងរកការចំណាយកញ្ចប់ថវិកាចំនួន ៦៧២ លានដុល្លារ ដើម្បីផ្តល់ដល់មូលនិធិប្រតិបត្តិការ IAEA ដែលមានគោលបំណងដកយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចចេញពីអ៊ីរ៉ង់ និងធ្វើការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Fox News ដោយដកស្រង់ប្រភព។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមរបាយការណ៍ពី Fox News បានរាយការណ៍ថា ចំនួនទឹកប្រាក់នេះគឺជាផ្នែកមួយនៃសំណើសុំថវិកាបន្ថែមចំនួន ៨០ ពាន់លានដុល្លារ ដែលរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានទំនាក់ទំនងទៅកាន់សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ។
– Fox News បានកត់សម្គាល់ថា ថវិកាទាំងនេះមានបំណងគ្របដណ្តប់លើការចំណាយលើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងដើម្បីបំពេញស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក។
– ទន្ទឹមនោះ ថវិកាចំនួន ៦៧២ លានដុល្លារនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានបែងចែកទៅឱ្យក្រសួងថាមពលសម្រាប់ប្រតិបត្តិការដែលមានគោលបំណងដកហូតអ៊ីរ៉ង់ពីសមត្ថភាពក្នុងការអភិវឌ្ឍ ឬទទួលបានអាវុធនុយក្លេអ៊ែរ ការដកយក និងបំផ្លាញសម្ភារៈនុយក្លេអ៊ែរ រួមទាំងអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចខ្ពស់ ក៏ដូចជាការត្រួតពិនិត្យនៅលើទឹកដីអ៊ីរ៉ង់ និងការគាំទ្រសម្រាប់សកម្មភាពផ្ទៀងផ្ទាត់របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។
– បើតាមលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់ឱ្យដឹងថា អធិការកិច្ចអាមេរិកនឹងចូលរួមជាមួយតំណាង IAEA នឹងធ្វើដំណើរទៅកាន់ទឹកដីអ៊ីរ៉ង់ ដើម្បីប្រតិបត្តិការស្វែងរកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចខ្ពស់៕

