អ៊ីរ៉ង់ បើកចំហចំពោះកិច្ចព្រមព្រៀងសន្តិសុខជាមួយបណ្តាប្រទេសឈូងសមុទ្រ

អន្តរជាតិះ – ប្រធានសភាលោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសឈូងសមុទ្រពែរ្ស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងក្នុងអំឡុងសម័យប្រជុំនៃសហភាពសភានៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ថា ដោយសារតែអ៊ីរ៉ង់ មានផលប្រយោជន៍ពិសេសចំពោះប្រទេសមូស្លីម ជាពិសេសប្រទេសនៅក្នុងតំបន់ រួមទាំងប្រទេសឈូងសមុទ្រពែរ្ស ខ្លួនបានត្រៀមរួចជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយពួកគេក្នុងវិស័យសន្តិសុខ ដែលពង្រឹងដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយចីរភាព។

– ទន្ទឹមនោះ លោក Ghalibaf បានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងនាំឱ្យមានការប្រឆាំងសត្រូវដែលឈ្លានពានរួមគ្នា និងធានាសុវត្ថិភាពសម្រាប់ទឹកដីរបស់ពួកគេ។

– មន្ត្រីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា អនាគតនៃប្រទេសមូស្លីមមិនគួរត្រូវបានបង្កើតឡើង ដោយផ្អែកលើការប្រកួតប្រជែងបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែផ្អែកលើកិច្ចសហប្រតិបត្តិការ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការសន្ទនានយោបាយជាបន្តបន្ទាប់។

– ជាមួយគ្នានោះ លោក ក៏បានបញ្ជាក់ជាថ្មីនូវការទាមទាររបស់ទីក្រុងតេអេរ៉ង់ សម្រាប់ការដកកងកម្លាំងបរទេសទាំងអស់ចេញពីប្រទេសមជ្ឈិមបូព៌ាផងដែរ៕

You might like