យប់មិញ Ronaldo បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាកីឡា​ករ​ដំបូងគេ​រកបានគ្រាប់បាល់នៅ​ World Cup ៦​ព្រឹត្តិការណ៍ផ្សេងគ្នា

កីឡាះ- ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់ក្នុងការប្រកួតបាល់ទាត់ពិភពលោក៦ព្រឹត្តិការណ៍ផ្សេងគ្នា ក្រោយជួយព័រទុយហ្កាល់ឈ្នះអ៊ូសបេគីស្ថាន ដោយលទ្ធផល ៥-០ កាលពីយប់មិញ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– Ronaldo បង្ហាញខ្លួនដំបូងក្នុងបាល់ទាត់ពិភពលោក២០០៦ នៅអាល្លឺម៉ង់ក្នុងវ័យជាង២០ឆ្នាំ និងទាត់បញ្ចូលទីបាន១គ្រាប់។ បាល់ទាត់ពិភពលោក ២០១០ (អាហ្វ្រិកខាងត្បូង) ២០១៤ (ប្រេស៊ីល) និង២០២២ (កាតា) ធ្វើបានមួយគ្រាប់ៗ គ្រាដែលបាល់ទាត់ពិភពលោកនៅរុស្ស៊ី២០១៨ រកបាន៤គ្រាប់។

– ដោយឡែកក្នុងការប្រកួតទីពីររបស់ខ្លួននៅបាល់ទាត់ពិភពលោក២០២៦ Ronaldo ក្នុងវ័យ៤១ឆ្នាំ ក៏ទាត់បញ្ចូលទីបន្ថែមពីរគ្រាប់ទៀតនៅនាទី៦ និងនាទី៣៩ និងក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់ក្នុងការប្រកួតបាល់ទាត់ពិភពលោក៦ដងផ្សេងគ្នា ក្នុងប្រវត្តិ World Cup តាំងពីឆ្នាំ១៩៣០៕

 

You might like