ការដឹកជញ្ជូនប្រេង និងឧស្ម័នតាមរយៈច្រក Hormuz វិលត្រឡប់ទៅរកសភាពមុនវិបត្តិវិញហើយ

អន្តរជាតិះ- រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បាននិយាយថា ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិតាមរយៈច្រកសមុទ្រ Hormuz បានវិលត្រឡប់ទៅកម្រិតមុនវិបត្តិវិញ គិតត្រឹមពេលនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Wright បានប្រាប់អ្នកយកព័ត៌មានថា ចំនួន និងបរិមាណនៃការដឹកជញ្ជូនថាមពលប្រចាំថ្ងៃខ្ពស់បំផុតតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានកត់ត្រា ២ ថ្ងៃជាប់ៗគ្នា។

– ការលើកឡើងរបស់លោក Wright កើតឡើង បន្ទាប់ពីទីស្នាក់ការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី ២០ ខែមិថុនាថា ទីក្រុងតេអេរ៉ង់ កំពុងបិទច្រកសមុទ្រ Hormuz ដោយសារតែការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសលីបង់ ដែលរំលោភលើអនុស្សរណៈដែលបានបញ្ចប់ជាមួយសហរដ្ឋអាមេរិក។

– ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍នៅថ្ងៃទី ២១ ខែមិថុនា ដោយដកស្រង់ប្រភពមួយថា ទីក្រុងតេអេរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ រហូតដល់បទឈប់បាញ់ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសលីបង់ និងមានការដកការរឹតបន្តឹងលើការលក់ប្រេងរបស់អ៊ីរ៉ង់។

– គួរបញ្ជាក់ថា ច្រក Hormuz ត្រូវបានបិទភ្លាមៗដោយភាគីអ៊ីរ៉ង់ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែអ៊ីស្រាអែល បន្តវាយប្រហារមិនបន្ធូរដៃលើលីបង់។ ទោះជាយ៉ាងណា អាមេរិក និងអ៊ីរ៉ង់ បានចូលតុចរចាគ្នាក្នុងជុំទី ១ ដោយជោគជ័យ និងឈានដល់ការបង្កើតបានក្រុមដោះស្រាយជម្លោះផងដែរ៕

 

You might like