ត្រាំ បញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Ford នឹងចាប់ផ្ដើមផលិតអាវុធ ដើម្បីបំពេញបន្ថែមក្នុងឃ្លាំង

អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមហ៊ុនអាមេរិក Ford និង General Motors រួមជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត អាចនឹងចាប់ផ្តើមក្នុងការផលិតអាវុធ ដើម្បីបំពេញបន្ថែមឃ្លាំងអាវុធរបស់កងកម្លាំងប្រដាប់អាវុធ រួមទាំងមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងមីស៊ីលបញ្ជា Tomahawk។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងថា យើងកំពុងសាងសង់រោងចក្រជាច្រើននៅទូទាំងប្រទេសបន្ថែម។ ពួកគេនឹងធ្វើជាមួយក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford ។ ក្រុមហ៊ុន General Motors បង្ហាញពីការត្រៀមខ្លួនរួចរាល់។

– លោក បានបន្ថែមថា យើងនឹងផលិតអាវុធ រួមទាំងប្រព័ន្ធ Patriot និង Tomahawk រួមទាំងអាវុធជាច្រើនទៀត។

– លោក បន្តថា ក្រុមហ៊ុនផលិតរថយន្តមួយចំនួន ប្រសិនបើពួកគេមានសមត្ថភាពនោះ ពួកគេនឹងធ្វើកិច្ចព្រមព្រៀងក្នុងការផលិតមីស៊ីល និងប្រព័ន្ធ Patriot ជាពិសេស។ យើងមានមីស៊ីលមួយចំនួនរួចមកហើយ ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដថាយើងមានវាកាន់តែច្រើន៕

You might like