World Cup 2026 ៖ យប់មិញ Messi ទាត់បញ្ចូលទី២គ្រាប់ជួយឲ្យ អាហ្សង់ទីន ឡើងទៅវគ្គ៣២ក្រុម

កីឡាះ – ខ្សែប្រយុទ្ធ Lionel Messi បានទាត់បញ្ចូលទី២គ្រាប់តែឯងជួយឱ្យអាហ្សង់ទីនឈ្នះអូទ្រីស ២-០ កាលពីយប់មិញ និងបានកក់កៅអីឡើងទៅវគ្គ៣២ក្រុមចុងក្រោយ ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក២០២៦ នៅតិចសាស សហរដ្ឋអាមេរិក ទោះនៅសល់១ប្រកួតក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– គិតត្រឹមពេលនេះ Messi កំពុងក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ ដល់ទៅ៥គ្រាប់ ក្រោយលេងបាន២ប្រកួត។ លើសពីនេះ គ្រាប់បាល់ទាំងពីរនេះ ធ្វើឱ្យ Messi មាន១៨គ្រាប់ក្នុងបាល់ទាត់ពិភពលោក និងបំបែកកំណត់ត្រាគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលបន្សល់ដោយកីឡាករអាល្លឺម៉ង់ Miroslave Klose (១៦គ្រាប់)៕

You might like