អន្តរជាតិះ – លោក Hossein Ghorbanzadeh សមាជិកម្នាក់នៃគណៈប្រតិភូអ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងមិនវិលត្រឡប់ទៅចរចាជាមួយសហរដ្ឋអាមេរិកវិញទេ ប្រសិនបើអរិភាពនៅលីបង់នៅតែបន្តក្ដៅគគុក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក Ghorbanzadeh ដែលថា ប្រសិនបើសង្គ្រាមនៅលីបង់មិនត្រូវបានបញ្ចប់ទេ ការចរចាក៏មិនបន្តដូចគ្នា។
– ប្រទេសលីបង់ បានរងការទម្លាក់គ្រាប់ និងការវាយប្រហារជាច្រើនគោលដៅពីសំណាក់អ៊ីស្រាអែល ដោយអះអាងថា ចង់កម្ចាត់ពួកហេសបូឡាដែលតែងតែគំរាមកំហែង។ ទោះបីជាមានបទឈប់បាញ់ ដែលត្រូវបានប្រកាសម្ដងហើយម្ដងទៀតក៏ដោយ ក៏ភាគីទាំង ២ នៅតែយកលេសបើកការវាយប្រហារថ្មីជាបន្តបន្ទាប់។
– ទន្ទឹមនោះ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់កន្លងទៅ លោក ត្រាំ ធ្លាប់ព្រមានអ៊ីស្រាអែលជាច្រើនលើកច្រើនសារថាធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនេះ។
– ប៉ុន្តែមកដល់ពេលនេះ ទាំងច្រក Hormuz ក៏ត្រូវបានបិទ ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ ក៏មិនមានភាពច្បាស់លាស់ ដោយក្រុងតេហេរ៉ង់ អះអាងថា ដោយសារតែសម្ព័ន្ធមិត្តខ្លួននៅតែរងការវាយប្រហារជាហូរហែរ ទើបខ្លួនសម្រេចវិលត្រឡប់ទៅរកការរឹតបន្តឹងជាថ្មីនៅច្រកសមុទ្រនោះ៕

