ក្រុមការងារជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តការស្រាវជ្រាវលើករណីជនសង្ស័យ៦នាក់ និងរថយន្ត Alphard ១គ្រឿង សង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)

បន្ទាយមានជ័យ ៖ – នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ​ជួយលើការងារនីតិវិធី​ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្លាំងកងរាជអាវុធហត្ថបានឃាត់រថយន្តមួយគ្រឿង កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២៣​និង០០នាទី ឈានចូលម៉ោង ២៤និង០០នាទី រំលងអាធ្រាត្រ ។ រថយន្តសង្ស័យ១គ្រឿង ម៉ាក Toyota Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI-9612 ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ចំណុចមុខបុរី KN ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្រុមការងារជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវរកឃើញជនជាតិ ចិនចំនួន៣នាក់ (ស្រី១នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ (ស្រី១នាក់ និងរកឃើញសម្ភារៈពាក់ព័ន្ធសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) មួយចំនួន រួមមាន ៖ ទូរស័ព្ទដៃចំនួន ៥៧គ្រឿង ដុំ Wi-Fiចល័តចំនួន ៦គ្រឿង Internet Modem ចំនួន ២គ្រឿង Charger ចំនួន ២ដុំ Laptop ១គ្រឿង ​លិខិតឆ្លងដែនសញ្ជាតិចិន ១ក្បាល ប័ណ្ណការងារចេញដោយក្រសួងការងារ ១សន្លឹក និងខ្សែសាកថ្មទូរស័ព្ទមួយចំនួន ដុំបំប្លែងភ្លើង (Inverter) មួយគ្រឿងសម្រាប់ បែងចែកចរន្តអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសក្នុងរថយន្ត។

– បន្ទាប់ពីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យលើកុំព្យូទ័រ និងទូរសព្ទដែលបានចាប់យកទាំងនោះ បានរកឃើញមានបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជនសង្ស័យ​ធ្វើការលួងលោមអោយជនរងគ្រោះ អោយធ្លាក់ក្នុងការឆបោក លើការវិនិយោគ ទិញភាគហ៊ុន (Stok Exchange) ដែលមានទិសដៅជនរងគ្រោះនៅទីក្រុងហុងកុង។

– ក្រុមការងារជំនាញបានធ្វើតេស្តទឹកម៉ូតបានរកឃើញជនសង្ស័យ៣នាក់ មានសារធាតុញៀន និងជនសង្ស័យ៣នាក់ទៀតមិនមានសារធាតុញៀន។ បច្ចុប្បន្ន ជនបរទេសទាំងអស់ ត្រូវបានប្រគល់ជូន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី៕

 

You might like