អន្តរជាតិះ- អាជ្ញាធរអ៊ីរ៉ង់ បានឱ្យដឹងថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ជាថ្មីភ្លាមៗ ដោយចោទប្រកាន់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថារំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីក្រុយេរូសាឡឹម បន្តវាយប្រហារលើលីបង់ឥតឈប់ឈរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ថាច្រកសមុទ្រ Hormuz ត្រូវបានបិទសម្រាប់កប៉ាល់ទាំងអស់ដោយលើកឡើងពីការរំលោភលើបទឈប់បាញ់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
– ទន្ទឹមនោះ កងទ័ពជើងទឹកដដែលក៏បានចេញការព្រមានយ៉ាងតឹងរ៉ឹងដល់កប៉ាល់ទាំងអស់ កុំចូលទៅជិតច្រកសមុទ្រ Hormuz បើមិនដូច្នោះទេ មិនធានាសន្តិសុខកប៉ាល់នោះទេ។
– ដោយឡែក ផ្ទុយទៅវិញ អ្នកនាំពាក្យនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានលើកឡើងថាចរាចរណ៍នៅច្រក Hormuz នៅតែបន្តជាធម្មតា ដោយកងកម្លាំងសហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(Centcom) បានអះអាងថាចរាចរណ៍កប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz នៅដំណើរការជាធម្មតាហើយកប៉ាល់ពាណិជ្ជកម្មចំនួន ៥៥ គ្រឿងបានឆ្លងកាត់ច្រកនោះ។
– គួរបញ្ជាក់ថា ទោះមានការបដិសេធរបស់អាមេរិក ប៉ុន្តែភាគីអ៊ីរ៉ង់ បានជូនដំណឹងជាសាធារណៈពីការបិទច្រកសមុទ្រ Hormuz ឡើងវិញ ដោយសារតែមិនមានសញ្ញាណណាមួយនៃការឈប់បាញ់របស់អ៊ីស្រាអែលលើលីបង់នោះទេ ផ្ទុយទៅវិញរឹតតែខ្លាំងឡើង៕
