ត្រាំ រំលឹកដល់គុយបាភ្លាម ក្រោយជម្លោះជាមួយអ៊ីរ៉ង់ចប់សព្វគ្រប់

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការនៅក្នុងប្រទេសគុយបា ក្រោមសេណារីយ៉ូស្រដៀងនឹងប្រទេសវេណេស៊ុយអេឡា នៅតែអាចធ្វើទៅបាន ស្របពេលអាមេរិកឈានដល់ការបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios នៅពេលសួរអំពីលទ្ធភាពនៃការធ្វើប្រតិបត្តិការនៅក្នុងប្រទេសគុយបា លោក ត្រាំ បានឆ្លើយតបថា វាអាចទៅរួច តែយើងមិនទាន់ហ៊ានបញ្ជាក់ច្បាស់នោះទេ។

– ទន្ទឹមនោះ លោក ត្រាំ ក៏បានកត់សម្គាល់ថា ប្រទេសគុយបា និងប្រទេសវេណេស៊ុយអេឡា គឺស្ថិតនៅជិតទឹកដីសហរដ្ឋអាមេរិកជាងប្រទេសអ៊ីរ៉ង់។ ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ គឺយើងត្រូវធ្វើដំណើរដ៏វែងឆ្ងាយ។ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅជិតគ្នា ហើយប្រទេសគុយបា គឺជាប្រទេសដែលមិនសូវមានការអភិវឌ្ឍ។

– លោក ត្រាំ បានសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងការចាត់ចែងគោលនយោបាយចំពោះប្រទេសគុយបា។ យោងតាមមេដឹកនាំអាមេរិក លោក Rubio ចូលរួមយ៉ាងសកម្មក្នុងបញ្ហានេះ។

– គួររំលឹកថា លោក ត្រាំ ធ្លាប់បានបញ្ជាក់ ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់ថាប្រទេសគុយបា អាចជាអ្នកបន្ទាប់ពីរដ្ឋនៃតំបន់មជ្ឈិមបូព៌ានេះ ដោយអាមេរិក នឹងចាប់ផ្ដើមប្រតិបត្តិការដូចវេណេស៊ុយអេឡា។ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើគុយបា ដូចជាការរឹតបន្តឹង និងកាត់ផ្ដាច់ការផ្គត់ផ្គង់លើវិស័យថាមពល រួមទាំងប្រេងដាច់ខាតមិនឱ្យមានការនាំចូលនោះទេ។

– វិធានការនេះ បាននាំឱ្យប្រទេសគុយបាធ្លាក់ក្នុងវិបត្តិថាមពលដ៏អាក្រក់មិនធ្លាប់មាន ដោយប្រជាជនរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់៕

You might like