បន្ទាយមានជ័យ ៖ – នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ,និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន៤ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនបរទេសស្នាក់នៅប្រមូលផ្តុំចំនួន ១១៧នាក់ (ស្រី២០នាក់) និងបិទសៀលបណ្តោះអាសន្នមួយទីតាំងដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ចំពោះទីតាំងទី១,៣,៤ មានជនបរទេសស្នាក់នៅប្រមូលផ្តុំ និងរកពុំឃើញមានសម្ភារៈសម្រាប់ព្រឹត្តប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online)នោះទេ ហើយបានប្រគល់ជូនជំនាញអន្តោប្រវេសន៍ជាអ្នកគ្រប់គ្រងនិងបន្តនីតិវិធី។ ដោយឡែកទីតាំងទី២ដែលរកឃើញមានជនបរទេស និងជនជាតិខ្មែរស្នាក់នៅចំនួន ២៧នាក់ (ស្រី១៨នាក់) កំពុងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវបានបិទសៀលទីតាំងជាបណ្តោះអាសន្ន។ ចំណែកមនុស្សត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយកទៅសាកសួរនិងស្រាវជ្រាវបន្តតាមនីតិវិធី៕





