មានបទឈប់បាញ់ថ្មីរវាងអ៊ីស្រាអែល និងលីបង់ ដែលសម្របសម្រួលដោយអាមេរិក

អន្តរជាតិះ – យោងតាមមន្ត្រីអាមេរិកម្នាក់ បាននិយាយថា អ៊ីស្រាអែល និងហេសបូឡា បានឯកភាពលើបទឈប់បាញ់ថ្មីមួយ បន្ទាប់ពីការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដែលសម្លាប់មនុស្ស ៤៧ នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កិច្ចព្រមព្រៀងចុងក្រោយបំផុតនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ រហូតដល់មានការសម្លាប់ទាហានអ៊ីស្រាអែល ៤ នាក់នៅលីបង់ ធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

– យោធាអ៊ីស្រាអែល បានបញ្ជាក់ថា បទឈប់បាញ់នេះបានចូលជាធរមាន ប៉ុន្តែក្រោយមកអ្នកនាំពាក្យម្នាក់ អះអាងថា កងកម្លាំងរបស់ខ្លួននឹងនៅតែបន្តសងសឹក ក៏ដូចជាលុបបំបាត់ចោលការគំរាមកំហែងណាមួយ។

– ទោះជាយ៉ាងណា ក្រុមហេសបូឡា មិនទាន់បានបញ្ជាក់ ជុំវិញបទឈប់បាញ់នេះនៅឡើយ ប៉ុន្តែអគ្គលេខាធិការរបស់ខ្លួន គឺលោក Sheikh Naim Qassem បាននិយាយថា ផែនការកម្ចាត់ក្រុមហេសបូឡារបស់អ៊ីស្រាអែលគឺបរាជ័យ។

– ទន្ទឹមនោះ មន្ត្រីជួយសង្គ្រោះនៅក្នុងទីក្រុង Nabatieh បានប្រាប់ឱ្យដឹងថា មានការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ ១២ ដងទៀត ចាប់តាំងពីបទឈប់បាញ់។

– ការកើនឡើងដ៏សាហាវនេះ គឺជាសញ្ញាមួយទៀតដែលបង្ហាញថា លោក Donald Trump មិនចាំបាច់រំពឹងសន្តិភាពខ្ពស់សម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះទេ។

– អនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏គ្របដណ្ដប់លើលីបង់ផងដែរ។ ទីក្រុងតេអេរ៉ង់ បានចោទប្រកាន់លោក Trump ថាមិនបានទប់ស្កាត់អ៊ីស្រាអែល៕

You might like