កីឡាះ – ក្រុមម្ចាស់ផ្ទះអាមេរិក បានធានាកៅអីវគ្គ៣២ក្រុមចុងក្រោយពានពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026) ក្រោយយកឈ្នះអូស្ត្រាលី ២ទល់០ ព្រឹកនេះ ពូលD នៅពហុកីឡដ្ឋាន Lumen វ៉ាស៊ីងតោន សរដ្ឋអាមេរិក។
– ពីរគ្រាប់របស់អាមេរិក កើតឡើងដោយកីឡាករ Cameron Burgess ធ្វើឱ្យមានកំហុសចូលទីខ្លួនឯងនាទីទី១១ និងកីឡាករ Alex Freeman នាទីទី៤៣។ លទ្ធផលនេះបានធ្វើសរដ្ឋអាមេរិក រកបាន៦ពិន្ទុពេញពីការយកឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង ឈ្នះអូស្ត្រាលី ២-០ ឈរកំពូលតារាងពូល D។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ចំណែក១គូទៀតនៅពូល C ក្រុមម៉ារ៉ុក បានយកឈ្នះលើក្រុមស្កុត ១ទល់នឹង០ ។ គ្រាប់បាល់ជ័យជម្នះរបស់ម៉ារ៉ុក រកបាននៅដើមវគ្គទី១ ដោយកីឡាករ Ismael Saibari នាទីទី២។លទ្ធផលនេះធ្វើឲ្យ ម៉ារ៉ុក មានឱកាសច្រើនឡើងវគ្គបន្ត៣២ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត២ប្រកួតមាន៤ពិន្ទុ៕

