កីឡាះ – ក្រុមម្ចាស់ផ្ទះ ម៉ិកស៊ិក បានកក់កៅអី ឡើងវគ្គ ៣២ ក្រុមចុងក្រោយមុនគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បន្ទាប់ពីបានយកឈ្នះលើក្រុមមកពីទ្វីបអាស៊ីកូរ៉េខាងត្បូង ដោយលទ្ធផល ១-០ មុននេះ។
– លទ្ធផលនេះធ្វើឲ្យម៉ិកស៊ិក រកបាន៦ ពិន្ទុពេញពីការឈ្នះ កូរ៉េខាងត្បូង ១-០ និង ឈ្នះ អាហ្វ្រិកខាងត្បូង ២-០ ។ ដូច្នេះម៉ិកស៊ិក បានក្លាយជាក្រុមពូល A មុនគេ កក់កៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយនៃ World Cup 2026 ខណៈ កូរ៉េខាងត្បូង ត្រូវអ៊ុតមើលដល់ប្រកួតចុងក្រោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– គិតត្រឹមបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A នៅថ្ងៃនេះ មិចស៊ិក មាន ៦ពិន្ទុឈរកំពូលតារាងដាច់ តាមពីក្រោយដោយកូរ៉េខាងត្បូងមាន ៣ពិន្ទុ នៅពេលសាធារណរដ្ឋឆេក និងអាហ្រ្វិកឈរលេខ៣ និងលេខ៤ ដោយមាន ១ពិន្ទុស្មើគ្នា៕

