អន្តរជាតិះ – ក្រោយពីស្ថានការណ៍នៅតែបន្តតានតឹងនៅលីបង់ ស្របពេលនៅអ៊ីរ៉ង់ស្ងប់ស្ងាត់មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក រំពឹងថានឹងមានបទឈប់បាញ់ទាំងស្រុងរវាងអ៊ីស្រាអែល និងអង្គការស៊ីអ៊ីតហេសបូឡា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះសន្តិភាព ហើយយើងលើកទឹកចិត្តបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលកំពុងស្ថិតក្នុងភាពតានតឹងឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឱ្យមានការចរចាដំណើរការទៅដោយរលូន។ យើងរំពឹងថានឹងមានបទឈប់បាញ់ទាំងស្រុងលើគ្រប់វិស័យ រួមទាំងលីបង់ ហេសបូឡា និងអ៊ីស្រាអែល។
– គួររំលឹកថា អ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់ និងវាយឆ្មក់លើប្រទេសលីបង់ ទោះមានការព្រមានជារឿយៗពីសំណាក់លោក ត្រាំ ក៏ដោយ។ ទន្ទឹមនឹង ការព្រមាននេះ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា រាល់សកម្មភាពរបស់អ៊ីស្រាអែលលើលីបង់មិនមានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសណាមួយនោះទេ៕
