អ៊ីរ៉ង់ មិនទាន់ធានាថានឹងចុះចូលទាំងស្រុងចំពោះលក្ខខណ្ឌអាមេរិក ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរទេ

អន្តរជាតិះ – មេដឹកនាំកំពូលលោក Mojtaba Khamenei បាននិយាយថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមិនមានន័យថាទីក្រុងតេអេរ៉ង់នឹងទទួលយកលក្ខខណ្ឌទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលសន្ទនាបន្ថែមទៀតនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងនៅក្នុងសុន្ទរកថាដោយថា ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថាការចរចាដែលអាចនឹងកើតឡើងនាពេលអនាគតនឹងមិនមានន័យថាទទួលយកជំហររបស់សត្រូវនោះទេ។

– ទន្ទឹមនោះ ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកព្យាយាមធ្វើការទាមទារហួសហេតុពេកនោះ គណៈប្រតិភូអ៊ីរ៉ង់នឹងមិនទទួលយកទេ។

– យោងតាម Reuters បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការបរទេសស្វីសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាបឋមនៅ Buergenstock ប្រទេសស្វីស នៅថ្ងៃទី ១៩ ខែមិថុនា ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានដោយភាគីទាំងពីរ។

– ដោយឡែក ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim រាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយទាក់ទងនឹងការធ្វើដំណើរទៅកាន់ប្រទេសស្វីស សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិកនៅឡើយទេ៕

 

You might like