កីឡាះ – កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប បានទទួលសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ ក្រោយខេមរសហព័ន្ធតេក្វាន់ដូ បានបញ្ជូនអត្តពលិក ៤រូប ទៅប្រកួតជើងឯកអាស៊ី លើកទី២៧ នៅប្រទេសម៉ុងហ្គោលី កាលពីថ្មីៗ ហើយក៏ជាការប្រកួតដណ្ដើមសិទ្ធចូលរួមប្រកួតកីឡាអាស៊ីផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជាលទ្ធផលកម្ពុជា មានអត្តពលិក ២រូប ដែលទទួលបានឱកាសមាសនេះរួមមានកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី ។ អត្តពលិកតេក្វាន់ដូ WT តំណាងកម្ពុជាទាំង ២រូប សម្រាប់កីឡាករ វ៉ា មិថុនា នឹងត្រូវចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ក្រោម ៨០គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ក្រោម ៥០គីឡូក្រាម៕

