World Cup 2026 ៖ ម្ចាស់ផ្ទះកាណាដា បំបាក់កាតា ៦-០ ដែលនៅសល់សមាជិក ៩នាក់

កីឡាះ – ក្រុមម្ចាស់ផ្ទះកាណាដា បានយកឈ្នះគូប្រជែងកាតាដល់ ៦ទល់នឹង០ ខណៈនៅសល់សមាជិកតែ ៩នាក់ ក្នុងប្រកួតជុំទី២ នៃពានរង្វាន់បាល់ទាត់ World Cup 2026។

– ​​៣ពិន្ទុលើកដំបូងនេះដែរ បានធ្វើឱ្យកាណាដា មាន ៤ពិន្ទុឡើងឈរទីកំពូលតារាងនៃពូល B តាមពីក្រោយដោយស្វីស ដែលបានបំបាក់បូស្នី ៤-១ និងមានភាគរយខ្ពស់ ក្នុងការឡើងទៅវគ្គ ៣២ក្រុម ដ្បិតលេខ៣ ល្អចំនួន ៨ក្រុមក៏នឹងត្រូវជ្រើសរើសផងដែរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ​ចំណែកពូល A ​ ក្រុមសាធារណរដ្ឋឆែក និងអាហ្វ្រិកខាងត្បូងទើបតែរកបានមួយពិន្ទុដូចគ្នាពីការប្រកួតទីពីររបស់ខ្លួនក្នុងពូល ​ពេលដែលក្រុមទាំងពីរស្មើគ្នា ១ទល់១។ ពូល A ឆ្លងកាត់មួយប្រកួតម្ចាស់ផ្ទះម៉ិចស៊ិក និងកូរ៉េខាងត្បូងមាន៣ពិន្ទុដូចគ្នា ឯសាធារណរដ្ឋឆែក និងអាហ្វ្រិកខាងត្បូងមាន១ពិន្ទុដូចគ្នាឆ្លងកាត់២ប្រកួតម្នាក់៕

You might like