World Cup 2026 ៖ Messi ស៊ុតហែតទ្រីក ខណៈអាហ្សង់ទីន លត់អាល់ហ្សេរី ៣-០

ឡាះ- ខ្សែប្រយុទ្ធ​ Lionel Messi រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) ក្នុងការប្រកួតបើកឆាករបស់អាហ្សង់ទីន ដែលបានបំបាក់មកពីអាហ្រ្វិក អាល់ហ្សេរី ៣-០ ប្រចាំពូល J នៃពានរង្វាន់ FIFA World Cup 2026។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ១គ្រាប់ដំបូងរបស់ប្រធានក្រុម Messi ​ គឺបានកើតឡើងនៅនាទី១៧ ស៊ុតជើងឆ្វេងពីចម្ងាយនៅលើដំបូលទូក ក្រោយទទួលបាល់ពីមិត្តរួមក្រុម De Paul មុនពេលបន្ថែម ២គ្រាប់ទៀត ក្នុងវគ្គទី២ នៅឯកីឡដ្ឋាន Kansas City ស្ថិតនៅសហរដ្ឋអាមេរិក។

– ​៣គ្រាប់នេះ បានធ្វើឲ្យ Lionel Messi តាម​ស្មើ​កំណត់​ត្រា​កីឡាករ​អាល្លឺម៉ង់ Miroslav Klose ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ World Cup គឺ ១៦ គ្រាប់​ស្មើ​គ្នា និង​ជា​កីឡាករ​ទី​ ១ រក​បាន​ហែតទ្រីក (៣គ្រាប់) មុន​គេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា នេះ៕

 

 

You might like