អន្តរជាតិះ – មនុស្សម្នាក់ស្លាប់ និង ៨ នាក់ផ្សេងទៀតរងរបួស គិតត្រឹមម៉ោង ១១ យប់ថ្ងៃអង្គារ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារស្រុកហៃស៊ី ម៉ុងហ្គោលី និងទីបេ នៃខេត្តឈីងហៃ ភាគពាយ័ព្យប្រទេសចិន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទីស្នាក់ការកណ្តាលជួយសង្គ្រោះ និងសង្គ្រោះគ្រោះរញ្ជួយដីនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នករងរបួសត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈកំពុងបន្តស្វែងរកបន្ថែម។
– ប្រជាជនរាប់ពាន់នាក់ សិស្ស និងគ្រូបង្រៀនមកពីសាលាបឋមសិក្សា វិទ្យាល័យ និងសាលាមត្តេយ្យក្នុងស្រុក ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពបណ្ដោះអាសន្នចំនួន ៥ ទីតាំង។
– តំបន់ទេសចរណ៍ក្នុងស្រុក ត្រូវបានបិទ ហើយអ្នកទេសចរត្រូវបានជូនដំណឹងឱ្យជម្លៀសទៅកាន់ខេត្តជិតៗនោះ។
– រហូតមកដល់ពេលនេះ សម្ភារៈសង្គ្រោះពីរដ្ឋាភិបាលកណ្តាល និងមូលដ្ឋានត្រូវបានបែងចែកទៅតំបន់ដែលរងផលប៉ះពាល់ ដោយមានអ្នកជួយសង្គ្រោះជាង ១០០០ នាក់ និងយានយន្តជិត ២០០ គ្រឿងនៅនឹងកន្លែង។
– របាយការណ៍មួយដែលចេញដោយមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានបញ្ជាក់ថា ការរញ្ជួយដីនេះកើតឡើង នៅម៉ោង ៥ និង ០៦ នាទី ល្ងាចថ្ងៃអង្គារ មានជម្រៅ ១០ គីឡូម៉ែត្រ ដោយចំណុចកណ្តាលស្ថិតនៅរយៈទទឹង ៣៧,៨០ ដឺក្រេខាងជើង និងរយៈបណ្តោយ ៩៥,៥៦ ដឺក្រេខាងកើត៕
