កីឡាះ – ខ្សែប្រយុទ្ធ Neymar បានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃអង្គារ ដែលជាការវិលត្រឡប់មកហ្វឹកហាត់វិញជាលើកដំបូងចាប់តាំងពីរូបគេបានចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ World Cup ក្រោយពេលព្យាបាលរបួសកំភួនជើងស្តាំជិតមួយខែកន្លងទៅ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណាក៏ដោយ Neymar នៅតែមិនទាន់មានការហ្វឹហាត់ពេញលេញនៅឡើយទេ ហើយភាគច្រើនបានហ្វឹកហាត់តែកាយសម្បទានៅជំរំហ្វឹកហាត់របស់ក្រុមនៅខាងក្រៅទីក្រុងញូវយ៉កប៉ុណ្ណោះ។
– Neymar វ័យ៣៤ ឆ្នាំ មិនត្រូវបានគេរំពឹងថានឹងលេងក្នុងការប្រកួតរបស់ប្រេស៊ីលទល់នឹងហៃទីនៅថ្ងៃទី២០នៅទីក្រុង Philadelphia ទេ។ ក្រោយជើងឯក World Cup ប្រាំសម័យកាលបានចាប់ផ្តើមការប្រកួតរបស់ពួកគេជាមួយនឹងលទ្ធផលស្មើ ១-១ ទល់នឹងម៉ារ៉ុកនៅថ្ងៃសៅរ៍ក្នុងពូល C៕
