អន្តរជាតិះ – កប៉ាល់អ៊ីរ៉ង់ចំនួន ៥ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ ខណៈដែលសហរដ្ឋអាមេរិក បានដកចោលវិធានការបិទផ្លូវទឹករបស់ខ្លួន បន្ទាប់ពីការប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កប៉ាល់ទាំងនោះជាកប៉ាល់ដឹកប្រេងចំនួន ៣ គ្រឿង និងនាវាចំនួន ២ គ្រឿងដឹកទំនិញ ធ្វើដំណើរឆ្លងកាត់តំបន់ដែលអាមេរិក ទើបតែលុបចោលការរឹតបន្តឹង។
– សហរដ្ឋអាមេរិក បានដាក់ចេញផែនការបិទផ្លូវទឹកនៅច្រកសមុទ្រ Hormuz ក្នុងខែមេសា ដោយរារាំងកប៉ាល់ដែលធ្វើដំណើរទៅ និងមកពីកំពង់ផែអ៊ីរ៉ង់ពីការឆ្លងកាត់ផ្លូវទឹកនេះ ដើម្បីឆ្លើយតបទៅនឹងការរឹតបន្តឹងការគ្រប់គ្រងរបស់អ៊ីរ៉ង់លើផ្លូវទឹកនេះ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសនេះ ដែលចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។
– អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងប៉ាគីស្ថាន បានប្រកាសនៅព្រឹកថ្ងៃចន្ទ អំពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ចប់សង្គ្រាម បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនសប្តាហ៍ ដោយបន្ថែមថា នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នៅថ្ងៃសុក្រ សប្ដាហ៍នេះ។
– បន្ទាប់ពីការប្រកាសនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យដកការបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់៕
