លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៥ មិថុនា ចំនួន ៣៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១០៥នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១០៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមិថុនា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ១០៥នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ២៨នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ ៣៨នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ៨ករណី ឃាត់ ៣៩នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៦៤,៣២ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៥អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១៥,៧០ក្រាម។

២ / កំពង់ធំ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣០នាក់។

៣ / កណ្តាល៖ រក្សាទុក ១០ករណី ឃាត់ ៣៧នាក់ ស្រី ១នាក់ ចាប់យកIce ៦,១៥ក្រាម។

៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៧ក្រាម។

៥ / តាកែវ៖ រក្សាទុក ៥ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១១,១០ក្រាម។

កងរាជអាវុធហត្ថ ៖ ៨អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៧៨ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៨៦ក្រាម។

៣ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៧ក្រាម។

៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥១,៦៥ក្រាម។

៥ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០២ក្រាម។

៦ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦៧,៧០ក្រាម។

៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦២ក្រាម។

៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣០ក្រាម។

 

 

You might like