អន្តរជាតិះ- មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលថាទីក្រុងវ៉ាស៊ីនតោននឹងបញ្ចេញទ្រព្យសម្បត្តិចំនួន ១២ ពាន់លានដុល្លាររបស់ក្រុងតេហេរ៉ង់ដែលត្រូវបានបង្កកថាមិនពិត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Ravid អ្នកសារព័ត៌មាន Axios បានបង្ហោះនៅលើ X ថា នេះមិនពិតទាំងស្រុង។ គ្មានទ្រព្យសម្បត្តិបង្កកណាមួយនឹងត្រូវបានបញ្ចេញដោយគ្មានការប្តេជ្ញាចិត្តពីអ៊ីរ៉ង់នោះទេ។

– យោងតាមលោក អ៊ីរ៉ង់ នឹងមិនអាចទទួលបានចំនួនទឹកប្រាក់នៃទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់ខ្លួន ដោយគ្មានលក្ខខណ្ឌមុនពេលការចរចារយៈពេល ៦០ ថ្ងៃចាប់ផ្តើមនោះទេ។
– កាសែត Mehr បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបញ្ចេញទ្រព្យសម្បត្តិបង្កកចំនួន ១២ ពាន់លានដុល្លារ ទៅឱ្យសាធារណរដ្ឋអ៊ីស្លាមមុនពេលដំណាក់កាលចុងក្រោយនៃការចរចាចាប់ផ្តើម។
– គួររំលឹកថា ជុំវិញទ្រព្យសម្បតិ្តបង្កកនេះ អ៊ីរ៉ង់តែងតែទាមទារពីអាមេរិកវដើម្បីជាថ្នូរនឹងការធ្វើអ្វីមួយ ប៉ុន្តែត្រូវបានបដិសេធ។ ទោះជាយ៉ាងណា បើទោះបីជាកិច្ចព្រមព្រៀងត្រូវបានសម្រេចក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិទាំងនោះ មិនត្រូវបានបញ្ចេញនោះទេ៕
