កីឡាះ – ក្រុមសាំម៉ូរ៉ៃជប៉ុន បានវាយបកតាមស្មើហូឡង់ ក្នុងការប្រកួតបើកឆាកពូល F នៃពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)នៅពហុកីឡដ្ឋានដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ព្រឹកនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងការប្រកួតនេះក្រុមទាំងបានបញ្ចប់ដោយលទ្ធផល ០-០ វគ្គទី១ ៤៥នាទីដំបូង ប៉ុន្តែនាទីទី៥០ ក្នុវគ្គទី២ ហូឡង់ផ្ដើមនាំមុខមុនដោយកីឡាករ Virgil VAN DIJK។ បន្ទាប់មកជប៉ុនតាមស្មើធ្វើសម្រេចវិញដោយកីឡាករ Keito Nakamura។ ហើយនាទីទី៦៤ ហូឡង់បន្តនាំមុខដោយគ្រាប់បាល់របស់កីឡាករ Crysencio SUMMERVILLE មុនពេលកីឡាករ Daichi KAMADA ជួយឱ្យជប៉ុននាំមុខជាថ្មីនៅនាទីទី៨៨។ចប់ការប្រកួត ហូឡង់ និងជប៉ុនបានត្រឹមស្មើគ្នា ២ទល់២ និងចែកគ្នាបានមួយពិន្ទុម្នាក់
– ចំណែក អាល្លឺម៉ង់ មិនបន្ធូរដៃឱ្យអ្នកចំណូលថ្មីគូរ៉ាសាវនោះទេ ដោយបានយកឈ្នះ ៧ទល់នឹង១ ក្នុងយុទ្ធនាការបើកការប្រកួតពូល E នៅពហុកីឡដ្ឋាន RNG ទីក្រុងហូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក ពីមុខអ្នកគាំទ្រជាង៦៨ ០០០នាក់។
– ៧គ្រាប់របស់អាល្លឺម៉ង់កើតឡើងដោយកីឡាករ Felix Kalu Nmecha នាទីទី៦ Nico Cédric Schlotterbeck នាទីទី៣៨ Kai Lukas Havertz ពីរគ្រាប់តែឯងនាទីទី៤៥+៥ និងនាទីទី៨៨ Jamal Musiala នាទីទី៤៧ Nathaniel Christopher Brown នាទីទី៦៨ និងDeniz Undav៧៨។ ចំណែមួយគ្រាប់របស់ គូរ៉ាសាវធ្វើបានដោយកីឡាករ Livano Shyron Liomar Comenenciaនាទីទី២១៕
