អាមេរិក បាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ជាច្រើនគ្រឿងដែលហោះសំដៅទៅច្រក Hormuz

អន្តរជាតិះ- កងកម្លាំងអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើនគ្រឿង កាលពីថ្ងៃសុក្រ ដែលធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រ Hormuz ខណៈដែលនេះជាភាពតានតឹងចុងក្រោយបង្អស់ ទោះបីជាមានសញ្ញានៃវឌ្ឍនភាពក្នុងការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកទាំងនោះបានបង្កការគំរាមកំហែងដល់ចរាចរណ៍ពាណិជ្ជកម្មនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលជាផ្លូវមួយក្នុងចំណោមផ្លូវសំខាន់បំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង។

– ការស្ទាក់ចាប់នេះ បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ ឱ្យបញ្ឈប់ការវាយប្រហារកប៉ាល់ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះ។

– ហេតុការណ៍នេះបន្ថែមទៅលើភាពតានតឹងកាន់តែខ្លាំងឡើងនៅជុំវិញច្រកសមុទ្រនេះ ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចង្អុលបង្ហាញពីវឌ្ឍនភាពក្នុងការចរចាសន្តិភាពដែលកំពុងដំណើរការក៏ដោយ៕

 

You might like