ត្រាំ ថាលទ្ធភាពនៃកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នៅតែអាចមាន ទោះក្នុងកាលៈទេសៈណាក៏ដោយ

អន្តរជាតិះ – លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោក មិនហ៊ានស្រមៃថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់អរិភាពនោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា វាជាអ្វីមួយដែលនឹងត្រូវធ្វើឡើង ហើយប្រសិនបើវាមិនត្រូវបានធ្វើឡើងដោយហេតុផលណាមួយ ប្រហែលវាជាក្ដីស្រមៃដ៏អាក្រក់របស់ខ្ញុំ។ អ៊ីរ៉ង់ពិតជាចង់ចុះហត្ថលេខាជាងខ្ញុំ ដោយបន្ថែមថា ការចុះហត្ថលេខាអាចធ្វើឡើង នៅចុងសប្តាហ៍នេះ។

– សហរដ្ឋអាមេរិក មានគម្រោងវាយប្រហារបន្ថែមលើអ៊ីរ៉ង់ ខណៈប៉ុន្មានម៉ោងក្រោយមក លោក ត្រាំ ប្រកាសលុបចោលវិញ ដោយអះអាងថា ទុកឱកាសនៃការសម្រេចបាននូវកិច្ចព្រមព្រៀង។

– លោក ត្រាំ តែងតែអះអាងជាច្រើនសប្ដាហ៍មកហើយថានឹងមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ឆាប់ៗ ប៉ុន្តែនៅតែមិនទាន់សម្រេចដូចអ្វីដែលលោកបញ្ជាក់។ លើសពីនេះភាគីទាំង ២ បានបន្តវាយប្រហារគ្នា ក្រោមហេតុផលផ្សេងៗ។

– ទន្ទឹមនោះ លោកប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នេះ លោក ក៏បានពិភាក្សាជាមួយមេដឹកនាំកំពូលៗមួយចំនួនផងដែរ ដោយរួមមានមេដឹកនាំអ៊ីស្រាអែល, កាតា, អេមីរ៉ាតអារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, បារ៉ែន, គុយវ៉ែត និងប្រទេសដទៃទៀត។

– លោក បានសង្កត់ធ្ងន់ថា ជាមួយគ្នានោះ យើងក៏បានពិភាក្សាជាមួយប៉ាគីស្ថាន លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងនាមជាអន្តរការីផងដែរ។ លោក ក៏បានសន្និដ្ឋានថា ច្រកសមុទ្រ Hormuz នឹងបើកវិញភ្លាមៗពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា៕

 

You might like