កីឡាះ- ជំនួបបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 រវាងក្រុមម្ចាស់ផ្ទះម៉ិកស៊ិក និងអាហ្វ្រិកកខាងត្បូង ដោយអាជ្ញាកណ្តាលពិន័យកាតក្រហម ៣ ដែលជាជាប្រវត្តិសាស្ត្រមិនធ្លាប់មាន ក្នុងនោះមានកីឡាករម៉ិកស៊ិក ១ នាក់ និងកីឡាករអាហ្វ្រិកខាងត្បូង ២ នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
-កាតក្រហមទី១ កីឡាករ Yaya Sithole អាហ្វ្រិកខាងត្បូង នាទីទី៥០
-កាតក្រហមទី២ កីឡាករ Themba Zwane អាហ្វ្រិកខាងត្បូង នាទីទី៨៤
-កាតក្រហមទី៣ កីឡាករ César Montes ម៉ិកស៊ិក នាទីទី៩០+១
យ៉ាងក្ដីជំនួបបើកឆាកព្រឹត្តិការណ៍នេះ ក្រុមម្ចាស់ផ្ទះម៉ិកស៊ិក បានយកឈ្នះលើក្រុមអាហ្វ្រិកខាងត្បូងដោយលទ្ធផល ២-០ វគ្គសន្សំពិន្ទុពូល A។ ចំណែក១គូទៀតរវាងកូរ៉េខាងត្បូង ប៉ះ សាធារណរដ្ឋឆេក លេងម៉ោង ៩ព្រឹក (ម៉ោងនៅកម្ពុជា)៕

