អន្តរជាតិះ – ការផ្ទុះដ៏ខ្លាំងក្លាមួយបានធ្វើឱ្យរង្គើជំរំយោធាមួយកន្លែងដែលជាកម្មសិទ្ធិរបស់កងកម្លាំងគាំទ្ររដ្ឋាភិបាលនៅក្នុងទីក្រុងកំពង់ផែអាដិនភាគខាងត្បូងរបស់ប្រទេសយេម៉ែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសម្លាប់ទាហានយ៉ាងហោចណាស់ ១២ នាក់ និងរបួសជាច្រើននាក់ទៀត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមមន្ត្រីសន្តិសុខម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការផ្ទុះនេះបានកើតឡើងនៅជំរំមួយដែលគ្រប់គ្រងដោយកងពលតូច Giants ដែលគាំទ្ររដ្ឋាភិបាលនៅក្នុងតំបន់ Al-Mimdarah នៃទីក្រុងអាដិន ហើយលាន់ស្នូរទូទាំងទីក្រុងតែម្ដង។
— ព័ត៌មានបឋម បានបង្ហាញថា ការផ្ទុះនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅខាងក្នុងឃ្លាំងស្តុកគ្រាប់រំសេវនៃជំរំ។
– ប្រភព បានបន្ថែមថា ការឆ្លងបានបង្កឱ្យមានភ្លើងឆេះដែលរាលដាលនៅទូទាំងជំរំ និងឃ្លាំងស្តុកគ្រាប់រំសេវ ដែលបណ្ដាលឱ្យមានការផ្ទុះតែម្ដង។
– សាក្សី បានរាយការណ៍ថា ឃើញអណ្តាតភ្លើង និងផ្សែងក្រាស់ៗហុយចេញពីជំរំ បន្ទាប់មកលាន់ស្នូរផ្ទុះតែម្ដង។
– មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានចេញផ្សាយទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ ហើយព័ត៌មានលម្អិតអំពីវិសាលភាពនៃការខូចខាតនៅតែមិនទាន់មាននៅឡើយ៕
