អ៊ីរ៉ង់ បង្កអរិយភាពនៅច្រក Hormuz ឡើងវិញ ក្រោយរងការវាយប្រហារជាថ្មីពីអាមេរិក

អន្តរជាតិះ- កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឱ្យដឹងពីការវាយប្រហារកប៉ាល់នៅច្រកសមុទ្រ Hormuz បន្ទាប់ពីយោធាអាមេរិក បើកការវាយប្រហារថ្មីលើខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ព្រោះចំណាយពេលយូរពេកក្នុងការធ្វើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម។

– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) បានបញ្ជាក់ពីការចាប់ផ្តើមការវាយប្រហារ ដោយអះអាងថា ជាការការពារខ្លួន កាលពីថ្ងៃពុធ ជាការឆ្លើយតបទៅនឹងការឈ្លានពានដែលមិនសមហេតុផល និងបន្តរបស់អ៊ីរ៉ង់។

– ក្រោយមក អ៊ីរ៉ង់ បានបើកការវាយប្រហារលើកប៉ាល់ ២ គ្រឿងនៅក្នុងច្រកសមុទ្រ Hormuz ។ ភាគីទាំងពីរបានកំណត់គោលដៅទីតាំងយោធា និងឃ្លាំមើលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងការកើនឡើងនៃការវាយប្រហារតាមអាកាសតបតគ្នា ខណៈបទឈប់បាញ់ដែលព្រមព្រៀងគ្នា កាលពីខែមេសា មិនទាន់ផុតកំណត់។

– សំឡេងផ្ទុះក៏ត្រូវបានគេឮនៅលើកោះ Qeshm ក្នុងឈូងសមុទ្រ ក៏ដូចជាទីក្រុងមួយចំនួនទៀត រួមទាំងទីក្រុង Bandar Abbas និង Sirik របស់អ៊ីរ៉ង់។

– ទន្ទឹមនោះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក បញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ បានព្រមានថា កប៉ាល់ទាំងអស់ រួមទាំងកប៉ាល់ដឹកប្រេង និងពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងត្រូវវាយប្រហារ។

– ទោះជាយ៉ាងណា កប៉ាល់ដឹកប្រេង ២ គ្រឿង ត្រូវកងទ័ពជើងទឹក IRGC ដែលល្បាតច្រកសមុទ្រនោះវាយប្រហាររួចហើយ។

– គួរបញ្ជាក់ថា នេះជាការកើនឡើងនូវភាពតានតឹងជាថ្មីនៅច្រក Hormuz រួមទាំងក្នុងប្រទេសអ៊ីរ៉ង់ ដែលបង្កឡើងក្នុងគោលបំណងដែលអាមេរិក ថាចង់ឱ្យដំណើរការចរចារលូន៕

 

 

You might like