ព្រឹត្តិការណ៍​ FIFA World Cup 2026 លើកទី២៣ នឹងចាប់ផ្តើមប្រកួតពីរាត្រីនេះតទៅហើយ

កីឡាះ- ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 លើកទី២៣ នឹងចាប់ផ្តើមបើកសម្ពោធចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនានេះតទៅហើយ ដោយមានមិចស៊ិក សហរដ្ឋអាមេរិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា ខណៈពិធិបើកសម្ពោធផ្លូវការនឹងចាប់ផ្តើមពីម៉ោង ១១យប់នេះ (ម៉ោងនៅកម្ពុជា) ​ នៅពហុកីឡដ្ឋានស្ថិតក្នុងទីក្រុង Mexico City ប្រទេសមិចស៊ិក នៅមុនពេលកាណាដា និងអាមេរិក បើកសម្ពោធបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការប្រកួតថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ វគ្គសន្សំពិន្ទុប្រចាំពូល A

– គូទី១៖ ម្ចាស់ផ្ទះមិចស៊ិក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)

– គូទី២៖ កូរ៉េខាងត្បូង ប៉ះ សាធារណរដ្ឋឆេក ម៉ោង ៩ព្រឹក (ម៉ោងនៅកម្ពុជា)៕

 

 

You might like