ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមិថុនា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ១៩នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២០នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៦៦៨,១១ក្រាម។
-កេតាមីន(Ke)= ៦៩៨១,២៩ក្រាម។
-អុិចស្តាសុី(mdma)= ២៦០១,៨៤ក្រាម។
លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១១៩,២៥ក្រាម។
២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៨,២០ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣៩ក្រាម។
៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩១ក្រាម។
៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,០៧ក្រាម។
៦ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ១៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៥៣៥,០៧ក្រាម, Ke ៦៩៨១,២៩ក្រាម, MDMA ២៦០១,៨៤ក្រាម និងកញ្ឆាស្ងួត ២៨,៥៣ក្រាម។
៧ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ១១នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,២២ក្រាម។

