អ៊ីរ៉ង់ ឱ្យអាមេរិកប្រញាប់ដកថយចេញពីមជ្ឈិមបូព៌ា បើមិនស្ដាប់មិនហ៊ានធានាសុវត្ថិភាពទេ

អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ា ដើម្បីធានាសុវត្ថិភាព។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Araghchi បានបង្ហោះនៅលើ X ថា កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់យើង នឹងមិនទុកចោលការវាយប្រហារ ឬការគំរាមកំហែងណាមួយដោយមិនមានការឆ្លើយតបឡើយ។ ដូច្នេះ អាមេរិក គួរតែចាកចេញពីតំបន់របស់យើង ប្រសិនបើចង់មានសុវត្ថិភាព។

– បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកមួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz។

– ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។

– ការលើកឡើងរបស់លោក Araghchi ស្របពេលស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងក្ដៅគគុក ដោយមានការវាយប្រហារគ្នាទៅវិញទៅមក។

– ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ ត្រូវបានគេសង្កេតឃើញថា អរិយភាពហាក់ងើបឡើងវិញ នាំឱ្យមានការព្រួយបារម្ភថាទំនិញ និងតម្លៃឥន្ធនៈផ្សេងៗឡើងថ្លៃ៕

You might like