ប៉ាគីស្ថាន វាយប្រហារតាមអាកាសថ្មី សម្លាប់មនុស្ស ១៣នាក់ នៅអាហ្វហ្គានីស្ថាន

អន្តរជាតិះ – ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ រួមទាំងកុមារ ១១ នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ ដែលជាការប៉ះទង្គិចគ្នាជាថ្មីម្ដងទៀតរវាងប្រទេសទាំង ២ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រទេសទាំង ២ បានប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែ ដែលសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតត្រូវផ្លាស់ទីលំនៅ។

– យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបានកំណត់គោលដៅលើខេត្ត Khost, Kunar និង Paktika ហើយសម្លាប់កុមារ ១១ នាក់ ស្ត្រីម្នាក់ និងបុរសចំណាស់ម្នាក់។ ភ្លាមៗ មិនទាន់ដឹងថាជាការវាយប្រហារពីប្រទេសប៉ាគីស្ថាននោះទេ។

– ទោះបីជាស្ថានភាពតាមបណ្តោយព្រំដែនមានភាពស្ងប់ស្ងាត់ចាប់តាំងពីការវាយប្រហារនោះក៏ដោយ ប៉ុន្តែព្រំដែនរវាងប្រទេសទាំង ២ នៅតែបិទសម្រាប់ពាណិជ្ជកម្មទ្វេភាគីចាប់តាំងពីខែតុលា ឆ្នាំមុន។

– ទន្ទឹមនោះ យោងតាមក្រសួងមហាផ្ទៃប៉ាគីស្ថាន បានឱ្យដឹងថា ការវាយប្រហារទាំងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន បានវាយប្រហារប៉ុស្តិ៍សន្តិសុខមួយនៅក្នុងតំបន់ Hasan Khel ភាគពាយ័ព្យខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែនអាហ្វហ្គានីស្ថាន ដោយបង្កឱ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ដែលបុគ្គលិកប៉ូលីសសហព័ន្ធចំនួន ៦ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស៕

You might like