ភ្នំពេញះ- រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ២រូប រួមមាន៖ ១/លោកជំទាវ គឹម ស្រីរ័ត្ន និងទី២/ឯកឧត្តម ផាន អូន។ ទន្ទឹមនោះរាជរដ្ឋាភិបាលក៏បានសម្រេចបញ្ចប់មុខតំណែងពីមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម ២រូបផងដែររួមមាន៖
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
១- លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន មានឋានៈស្មើ រដ្ឋលេខាធិការ។ ២- ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក្រុមហ៊ុនហ្គ្រីនត្រេដ មានឋានៈស្មើ រដ្ឋលេខាធិការ៕


