កីឡាះ – ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ការរង់ចាំរយៈពេល៦៩ឆ្នាំដើម្បីយកឈ្នះហុងកុង ក្នុងការប្រកួតកម្រិតអន្តរជាតិជាលើកដំបូង។ ក្រុមគោព្រៃកម្ពុជា បានយកឈ្នះហុងកុង ២ទល់នឹង០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណាមិញក្រោយចប់ការប្រកួតគ្រូបង្វឹកកម្ពុជា លោក Koji Gyotoku បាននិយាយថា ខ្ញុំអរគុណដល់អ្នកគាំទ្រ ដែលមកទស្សនាការប្រកួតនេះ យើងនឹងបន្តខំបន្ថែមទៀតដើម្បីអ្នកទាំងអស់គ្នា។ ចំពោះប្រព័ន្ធលេងវគ្គទី១ យើងចាប់ចំណុចគេមិនបាន ទើបគេមានបាល់លេងច្រើន ។ យ៉ាងណាមិញវគ្គទី២ យើងបានកែប្រព័ន្ធលេងជាច្រើន ជាហេតុ យើងអាចរកគ្រាប់បាល់ទី២ ។
– កីឡាករយើងធ្វើលើសពីការគិតរបស់ខ្ញុំ ហើយហេតុផលនោះគឺដោយសារមានអ្នកគាំទ្រ មកទស្សនាច្រើន ជាហេតុគេមានទឹកចិត្តលើទីលានខ្លាំង ខុសពីមុន ៕
