អ៊ីរ៉ង់ ថាគ្មានចេតនាបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache ទេ តែពេលនេះ អាមេរិកបើកការវាយប្រហារថ្មីសងសឹកវិញហើយ

អន្តរជាតិះ – យោងតាមរបាយការណ៍របស់ Al Arabiya បានឱ្យដឹងថា អាជ្ញាធរអ៊ីរ៉ង់ អះអាងថា មិនមានបំណងបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រ Hormuz នោះទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រភពព័ត៌មានដដែល រាយការណ៍ថា ទីក្រុងតេអេរ៉ង់បានជូនដំណឹងដល់អ្នកសម្របសម្រួលថាឧបទ្ទវហេតុឧទ្ធម្ភាគចក្រនោះ គឺជា “អចេតនា” ដែលបានកើតឡើង ស្របពេលភាពតានតឹងនៅក្នុងច្រកសមុទ្រ Hormuz ។

– បន្ទាប់ពីហេតុការណ៍ ភាគីអ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនមិនបានបដិសេធការចរចាជាមួយសហរដ្ឋអាមេរិកទេ ហើយមានបំណងបន្តស្វែងរកដំណោះស្រាយការទូត។

– កាលពីនៅថ្ងៃទី ៩ ខែមិថុនា មានរបាយការណ៍ថាឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache របស់កងទ័ពសហរដ្ឋអាមេរិកបានធ្លាក់នៅជិតច្រកសមុទ្រ Hormuz ។ ក្រោយមក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា នេះជាស្នាដៃអ៊ីរ៉ង់ ដែលបាញ់ទម្លាក់ ហើយសន្យាថានឹងមានវិធានការសងសឹកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។

– ទោះជាយ៉ាងណា មកទល់ពេលនេះ សហរដ្ឋអាមេរិក កំពុងបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ដូចអ្វីដែលលោក ត្រាំ បានសន្យា។ យោងតាមបញ្ជាការកណ្ដាលអាមេរិក (CENTCOM) បានបញ្ជាក់ថា ការវាយប្រហារថ្មីនេះ គឺផ្ដោតលើប្រព័ន្ធការពារដែនអាកាស និងរ៉ាដា៕

 

You might like