ក្រោយវាយប្រហារគ្នាកក្រើកមជ្ឈិមបូព៌ា ពេលនេះអ៊ីស្រាអែល និងអ៊ីរ៉ង់ យល់ព្រមឈប់បាញ់គ្នា១ សប្ដាហ៍

អន្តរជាតិះ – ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមផ្អាកការវាយប្រហាររៀងៗខ្លួនយ៉ាងហោចណាស់មួយសប្តាហ៍។

– មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មានថា យើងមានការសន្ទនាដ៏ល្អមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ លោក ត្រាំ ថាមិនបន្ទោសលោក Netanyahu ចំពោះការបាញ់តបតអ៊ីរ៉ង់នោះទេ។

– លោក បានបន្ថែមថា ទោះជាយ៉ាងណា មកដល់ពេលនេះ ពួកគេបានព្រមព្រៀងគ្នាលើការឈប់បាញ់ ដោយរង់ចាំដំណោះស្រាយបន្ត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាទៅវិញទៅមកយ៉ាងរង្គោះរង្គើទូទាំងតំបន់មជ្ឈិមបូព៌ា ដោយធ្វើឱ្យលោក ត្រាំ មានការព្រួយបារម្ភពីផលប៉ះពាល់លើកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់៕

You might like