អន្តរជាតិះ – ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់កងទ័ពសហរដ្ឋអាមេរិក បានធ្លាក់កាលពីព្រឹកថ្ងៃអង្គារ នៅក្បែរច្រកសមុទ្រ Hormuz ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា សមាជិកនាវិក ២ នាក់មានសុវត្ថិភាព។
– ទោះជាយ៉ាងណា មូលហេតុដែលបណ្តាលឱ្យធ្លាក់នៅតែមិនទាន់ដឹងច្បាស់នៅឡើយ ស្របពេលភាពច្របូកច្របល់កើនឡើង បន្ទាប់ពីអ៊ីរ៉ង់ និងអ៊ីស្រាអែលបាញ់ប្រហារសងសឹកគ្នា ដែលជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដោយពឹងផ្អែកលើរបាយការណ៍បរទេស ក៏បានទទួលដំណឹងពីការធ្លាក់នេះផងដែរ តែមិនបានបញ្ជាក់លម្អិតនោះទេ។
– ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ សង្គ្រាមនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ជំរុញឱ្យតម្លៃថាមពលកើនឡើងនៅជុំវិញពិភពលោក និងធ្វើឱ្យមូលដ្ឋានគ្រឹះជាច្រើន រួមទាំងម្ហូបអាហារ មានតម្លៃថ្លៃ៕
