កីឡាះ- ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ ក្រោយរង់ចាំអស់រយៈពេល២៤ឆ្នាំ បន្ទាប់ពីវាយបកស្មើក្រុមខ្លាំងអូស្ដ្រាលី ដោយលទ្ធផល ២-២ កាលពីយប់មិញ នៅប្រទេសឥណ្ឌូនេស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបបញ្ចប់ពូល C ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជន U19 អាស៊ានខាងលើ វគ្គទី១ អូស្ដ្រាលី បានបើកការនាំមុខ ២គ្រាប់មុន តែបន្ទាប់ពីការព្យាយាមទប់ទល់ និងវាយបកដ៏ខ្លាំងក្លាពីក្រុមគោព្រៃជំទង់កម្ពុជា រហូតរកបាន ២គ្រាប់វិញ នៅវគ្គទី២ និងបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា ២-២។ លទ្ធផលនេះធ្វើឲ្យក្រុមទាំងពីរដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។
– សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន ASEAN U19 Boy’s Championship ក្រុមអូស្រ្តាលី ត្រូវប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងក្រុមកម្ពុជា ត្រូវប៉ះក្រុមថៃ នៅថ្ងៃទី១១ ខែមិថុនា ស្អែកនេះ វេលាម៉ោង៤៖០០នាទីរសៀល៕

