កីឡាះ – ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសហុងកុង ជាថ្មី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៧យប់ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ថ្លែងមុនការប្រកួតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Koji Gyotoku នៅតែចាត់ទុកហុងកុង គឺជាក្រុមល្អមួយ ដែលមានគុណភាពកីឡាករ ទាំងបច្ចេក ទេស និងកាយសម្បទា។ ទោះបីហុងកុង មានកីឡាករវ័យក្មេងច្រើនក្ដី តែជំនួបមិត្តភាពនេះ នៅតែមិនងាយស្រួល ពោលគឺគ្មានការប្រកួតណាមួយងាយស្រួលសម្រាប់គោព្រៃឡើយ។ ដូច្នេះអ្វីដែលក្រុមធ្វើបានល្អ ពេលជួបប៊ូតង់ថ្មី នឹងត្រូវបន្ដ គ្រាដែលចំណុចខ្វះខាត នឹងត្រូវកែតម្រូវបន្ថែម និងធ្វើឲ្យបានល្អ ពេលជួបហុងកុងយប់នេះ៕
