អន្តរជាតិះ – ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់មើលឃើញគោលដៅរបស់ខ្លួននៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាម និងធានាសន្តិសុខនៅមជ្ឈិមបូព៌ា ជាជាងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនមានលក្ខណៈធម្មតាឡើងវិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក បានថ្លែងនៅក្នុងសុន្ទរកថាមួយថា គោលដៅរបស់យើងគឺបញ្ចប់សង្គ្រាម និងធានាសន្តិសុខរយៈពេលវែង ជាជាងធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានលក្ខណៈធម្មតាឡើងវិញ។ ប៉ុន្តែយើងមិនទាន់ទុកចិត្តភាគីម្ខាងទៀតទេ។
– យោងតាមលោក Ghalibaf បានបន្ថែមថា វាពិបាកក្នុងការបញ្ជាក់ថាយើងចង់បន្តប្រយុទ្ធ ឬចរចា ទាំងដែលយើងមិនមែនជាអ្នកចាប់ផ្ដើម។
– ទន្ទឹមនោះ លោក បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះអរិយភាពដែលកើនឡើងចុងក្រោយនេះ ដោយកត់សម្គាល់ថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកអំពីអនុស្សរណៈនេះផ្ទុយនឹងផ្នែកដែលបានព្រមព្រៀងគ្នានៃកិច្ចព្រមព្រៀង ដែលបង្ហាញថា ពួកគេចង់បានបទឈប់បាញ់ ឬការសន្ទនា។ ហើយយើងត្រូវបានបង្ខំឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិរបស់ប្រជាជនយើង។
– អ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលលើភាគខាងជើងអ៊ីស្រាអែល នៅល្ងាចថ្ងៃទី ៧ ខែមិថុនា ជាការសងសឹក។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា មីស៊ីលទាំងអស់ត្រូវបានស្ទាក់ចាប់។ ការវាយប្រហាររបស់អ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលប្រឆាំងនឹងទីតាំងហេសបូឡាមួយក្នុងសង្កាត់មួយក្នុងទីក្រុងបេរូត៕

