អន្តរជាតិះ – អនុប្រធានាធិបតីលោក JD Vance បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងការចរចាពីកម្មវិធីនុយក្លេអ៊ែរគឺអាមេរិកនៅតែស្វែងរកដដែល ទោះជំហររបស់អ៊ីស្រាអែលលើបញ្ហានេះយ៉ាងណាក៏ដោយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Vance បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា យើងអាចទទួលបានដំណោះស្រាយរយៈពេលវែងចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទោះឥឡូវនេះ អ៊ីស្រាអែល ហាក់មិនគាំទ្រ ឬពេញចិត្តនឹងការព្រមព្រៀងបែបនេះក៏ដោយ ប៉ុន្តែយើងគិតថាវាស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់ក្រុងវ៉ាស៊ីនតោន។ ដូច្នេះ យើងនឹងបន្តស្វែងរកផ្លូវនៃកិច្ចព្រមព្រៀង ពីព្រោះនោះជាគោលដៅរបស់សហរដ្ឋអាមេរិក។
– មុននេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់លោក ណេតាន់យ៉ាហ៊ូ ថាសហរដ្ឋអាមេរិក អាចនឹងបោះបង់ការគាំទ្រចំពោះអ៊ីស្រាអែល ប្រសិនបើស្ថានការណ៍តានតឹងជាមួយអ៊ីរ៉ង់ កាន់តែធ្ងន់ធ្ងរ។
– ទន្ទឹមនោះ លោក ក៏បានអំពាវនាវដល់អ៊ីរ៉ង់ធ្វើយ៉ាងណា កុំយកបញ្ហាជាមួយអ៊ីស្រាអែលមកប៉ះពាល់នឹងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕

