កីឡាះ- នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតចំនួន៣ ឈុតលេងនៅម៉ោងខុសៗគ្នារួមមាន៖ ក្រុមជម្រើសជាតិកម្ពុជាឈុតធំ បុរស-នារី និងក្រុមយុវជនក្រោមអាយុ១៩ឆ្នាំ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សម្រាប់ក្រុមជម្រើសជាតិកម្ពុជាឈុតធំបុរស ត្រូវប៉ះក្រុមហុងកុង ក្នុងជំនួបមិត្តភាពអន្តរជាតិលើកទី២ នៅវេលាម៉ោង៧៖០០នាទីយប់នាពហុកីឡដ្ឋានជាតិអូឡាំពិក។ មុនប៉ះ ហុងកុង ក្រុមគោព្រៃកម្ពុជា បានយកឈ្នះលើក្រុមប៊ូតាន់ ដោយលទ្ធផល ៤-០។
– ចំណែកក្រុមជម្រើសជាតិកម្ពុជាឈុតធំផ្នែកនារី ត្រូវប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាពអន្តរជាតិលើកទី២ វេលាម៉ោង៣៖៣០នាទីរសៀល។ មុនប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្រុមនារីកម្ពុជា បានយកឈ្នះលើក្រុមសឹង្ហបុរី ដោយលទ្ធផល ៥-០។
– ដោយឡែកក្រុមយុវជនក្រោមអាយុ១៩ឆ្នាំ កម្ពុជា ត្រូវប៉ះក្រុមខ្លាំងអូស្រ្តាលី ដើម្បីប្រជែងកៅអីលេខ១ពូល C នៃពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៩ឆ្នាំ ២០២៦ វេលាម៉ោង៨៖០០នាទីយប់។ ក្រុមទាំង ២ មាន ៣ ពិន្ទុស្មើគ្នា ប៉ុន្តែ U19 អូស្ត្រាលី ឈរលេខ១ ដោយមានគ្រាប់បាល់ចំណេញច្រើនជាង ខណៈម៉ាឡេស៊ី អស់ឪកាសប្រជែងលេខ ២ ល្អបំផុតក្នុងពូលហើយ បន្ទាប់ពីចាញ់ សៀម ២-៣។
– ដូច្នេះនៅតែ វៀតណាម និង កម្ពុជា ត្រូវប្រជែងលេខ ២ ល្អបំផុតក្នុងពូល។ កម្ពុជា និង អូស្ត្រាលី បើស្មើគ្នា គឺឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំងពីរតែម្តង៕
