ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមិថុនា ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ៣៧នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៣៦,០២ក្រាម។
លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៤អង្គភាព
១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២១៧,៣៦ក្រាម។
២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៣៤នាក់ ចាប់យកIce ០,០៨ក្រាម។
៣ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៩ក្រាម។
៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៥៣ក្រាម។
កងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤១ក្រាម។
២ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៥ក្រាម។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៤ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៩០ក្រាម។

