អ៊ីរ៉ង់ និងក្រុមហ៊ូធី ពួតដៃគ្នាវាយប្រហារចាស់ដៃលើមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល ឈានដល់ការបិទសមុទ្រក្រហម

អន្តរជាតិះ- កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយពីការវាយប្រហារយ៉ាងចាស់ដៃទៅលើមូលដ្ឋានទ័ពអាកាសរបស់អ៊ីស្រាអែល ២ កន្លែង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមឯកសារដែលដកស្រង់ដោយប៉ុស្តិ៍ទូរទស្សន៍ Al Alam របស់អ៊ីរ៉ង់ រាយការណ៍ថា ការវាយប្រហារនោះបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាស Nevatim នៅភាគខាងត្បូងអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាកាស Tel Nof ជិតក្រុង Tel Aviv។

– IRGC អះអាងថា ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើង ដើម្បីសងសឹកចំពោះសកម្មភាពរបស់អ៊ីស្រាអែលលើលីបង់។

– IRGC បានបន្ថែមថា យោធាអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការនៅគ្រប់ទិសទី ហើយរៀបចំជម្រើសឆ្លើយតបសម្រាប់សកម្មភាពសត្រូវណាមួយ។

– ដោយឡែក ក្រុមឧទ្ទាមហ៊ូធីមកពីចលនា Ansar Allah របស់ប្រទេសយេម៉ែន ក៏បានបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលទៅលើគោលដៅនានានៅក្នុងតំបន់ Tel Aviv និងបានប្រកាសពីការបិទផ្លូវដឹកជញ្ជូនរបស់អ៊ីស្រាអែលនៅក្នុងសមុទ្រក្រហមផងដែរ។

– សេចក្តីថ្លែងការណ៍នេះ បន្តថា កងកម្លាំងប្រដាប់អាវុធយេម៉ែនបានបាញ់មីស៊ីលទៅលើគោលដៅសំខាន់ៗរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Jaffa ។

– ក្រុមឧទ្ទាម បានប្រកាសហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនរបស់អ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ដោយថា យើងជឿជាក់ថា ចលនាសត្រូវទាំងអស់ក្លាយជាគោលដៅយោធាសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងចាប់ពីពេលនេះតទៅ៕

 

You might like