លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ៧ មិថុនា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣០នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់(ស្រី ៤នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៩៥,៦១ក្រាម។
-កេតាមីន(Ke)= ២៣,៧២ក្រាម។
-អុិចស្តាសុី(mdma)= ៥០,០ក្រាម។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៦២ក្រាម។
២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥១,៥០ក្រាម។
៣ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៤៧ក្រាម។
៤ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,០១ក្រាម, Ke ២៣,៧២ក្រាម និងMDMA ៥០,០ក្រាម។
៥ / តាកែវ៖ រក្សាទុក ៤ករណី ឃាត់ ១៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ១៤,១១ក្រាម៕

 

You might like