ត្រាំ ថានឹងដើរចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ហើយ ទោះតាមរបៀបដែលពិបាកបំផុតក៏ដោយ

អន្តរជាតិះ – លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មានគម្រោងបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ឬវិធីដ៏លំបាកបំផុតណាមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក ត្រាំ បានលើកឡើងថា យើងកំពុងស្ថិតនៅចំណុចមួយដែលយើងត្រូវដើរចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងឆាប់រហ័ស ទោះត្រូវតាមមធ្យោបាយមួយហើយមួយទៀតក៏ដោយ ឬក្រដាសកិច្ចព្រមព្រៀង ឬក៏វិធីដ៏លំបាកបំផុតណាមួយក៏ដោយ។

– លោក បានបន្ថែមថា យើងនឹងព្យាយាមធ្វើវា ដោយមានអ្នកនិយាយ ឬចំអកយ៉ាងណាក៏ដោយ។ យើងនឹងធ្វើវា ទោះបីជាអ្នកខ្លះមើលឃើញថាវាបញ្ចប់ទៅដោយងាយស្រួលក៏ដោយ។

– យោងតាមលោក បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងលេចឡើងនៅចុងសប្ដាហ៍នេះ ទោះជាយ៉ាងណា ស្ថានការណ៍ពាក់ព័ន្ធនឹងការចរចា និងលទ្ធផលហាក់នៅស្ងប់ស្ងាត់នៅឡើយ។

– លោក ត្រាំ រង់ការរិះគន់ និងចំអកយ៉ាងច្រើន ជុំវិញសង្គ្រាមនឹងអ៊ីរ៉ង់នេះ ដោយថាមិនចេញជាលទ្ធផលគួរឱ្យកត់សម្គាល់ណាមួយនោះទេ ហើយចំណាយប្រាក់ឥតប្រយោជន៍។

– សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕

 

You might like