អ៊ីរ៉ង់ ថាមិនយកថ្លៃឆ្លងកាត់ច្រក Hormuz ទេ តែយកថ្លៃនេះជំនួសវិញ

អន្តរជាតិះ – លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិរបស់អ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់ កំពុងមានគម្រោងណែនាំប្រព័ន្ធបង់ថ្លៃសម្រាប់សេវាកម្មដែលខ្លួនផ្តល់ជូនដល់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz លើសពីការឆ្លងកាត់ធម្មតាតាមរយៈផ្លូវទឹកនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ បានពន្យល់នៅក្នុងបទសម្ភាសន៍មួយថា សាធារណរដ្ឋអ៊ីស្លាម មិនកំពុងស្វែងរកការបង់ថ្លៃសេវាសម្រាប់ការឆ្លងកាត់ ថ្លៃដឹកជញ្ជូន ឬពន្ធដឹកជញ្ជូនដូចដែលរាយការណ៍ពីមុននោះទេ។ ផ្ទុយទៅវិញ គោលដៅរបស់យើងគឺទទួលយកការទូទាត់លើសេវាកម្មដែលយើងនឹងផ្ដល់ជូនដល់នាវាដែលឆ្លងកាត់ តាមការគ្រោងទុកជាមួយប្រទេសអូម៉ង់។

– លោក បានលើកឡើងថា បេសកកម្មរុករក បេសកកម្មស្វែងរក និងជួយសង្គ្រោះ សន្តិសុខ និងសុវត្ថិភាពដឹកជញ្ជូន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ផលវិបាកក្នុងករណីមានការបំពុលបរិស្ថានផ្សេងៗ ដែលសុទ្ធសឹងតែជាសេវាកម្មដែលយើងនឹងផ្ដល់ជូន ហើយគិតថ្លៃពីនាវាដែលឆ្លងកាត់ ដោយបន្ថែមថា វិធានការបែបនេះនឹងមិនផ្ទុយពីច្បាប់សមុទ្រអន្តរជាតិនោះទេ។

– យោងតាម លោក Gharibabadi បញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ បានចែងថា ប្រទេសឆ្នេរសមុទ្រអាចយកថ្លៃសេវាជាការទូទាត់សម្រាប់សេវាកម្មជាក់លាក់ណាមួយ៕

 

You might like